ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា ៤,៦គ.ម ពីកំពង់ថ្ម ប្រាសាទត្នោតជុំត្រូវបានកសាងឡើងក្នុងអម្លុងស.វទី១០នៃគ.ស។ ប្រាសាទត្នោតជុំ ដែលជាប្រាសាទទោលកសាងអំពីឥដ្ឋ មានរាងជា៤ជ្រុងស្មើ ហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញ តែបានរីងស្ងួតទៅហើយ។ ជ្រុងនីមួយៗនៃបូជនីយដ្ឋាននេះ មានប្រវែង ៤,៤០ម ហើយសំណង់ស្ថាបត្យកម្មនេះនៅឡើយ។ លើកលែងតែផ្ទាំងផ្តែរ ទើបតែធ្លាក់ជ្រុះនៅលើដីកាលពីឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា នៅលើផ្តែរយើងបានឃើញកាលពីឆ្នាំ ១៩៩៥ នូវចម្លាក់ព្រះឥន្ទ្រធិរាជប្រថាប់លើដំរី ហើយនៅពីផ្នែកខាងលើមានឆ្លាក់រូបមនុស្សជាជួរគួរឲ្យចាប់អារម្មណ៍។ នៅទីនេះដំរីមានក្បាលមួយទេ ហើយអមដោយតោពីរ ដែលកំពុងខ្ជាក់ក្បាច់ស្លឹកឈើ ដោយនៅខាងចុងមានរូបម្ករខ្ជាក់តោ។ បើយោងលើសំណៅសិលាចារឹកដែលគេផ្តាមលេខរៀង K.143 យើងដឹងថា មានអំណោយជាដីព្រៃរំដេង ថ្វាយចំពោះមូលនិធិសាសនារបស់ព្រះអាទិទេពនៃលិង្គបុរៈ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានសោយទិវង្គតទៅហើយ ព្រះនាមថា អង្វេទន្លេ ហើយតាមសំណូមពររបស់ម្រាតាញស្រី សង្គ្រាមទរុន នៅឆ្នាំ ៩៥២ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន បានត្រាសបង្គាប់ឲ្យគេកំណត់ព្រំប្រទល់ដី ហើយនៅឆ្នាំ ៩៧៧ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់បានស្ថាបនាបូជនីយដ្ឋានដ៏សំខាន់នេះ ដោយទ្រង់ថែមទាំងប្រទានអ្នកបម្រើចំនួន ១៥នាក់ និងសត្វពាហនៈមួយចំនួនផង។
ម្យ៉ាងវិញទៀត នៅចុងអត្ថបទនៃសិលាចារឹក យើងក៏បានឃើញនូវពរជ័យចំពោះជនណាដែលថែរក្សាប្រាសាទនេះ និងពាក្យបណ្តាសារចំពោះជនណាដែលបំផ្លាញ។
សូមបញ្ជាក់ផងដែរថា នៅពេលចុះទៅសិក្សា នៅឆ្នាំ១៩៩៤ យើងបានឃើញបង្គោលថ្មមួយមានឆ្លាក់រូបនៃព្រះពុទ្ធ៣អង្គ ក្នុងឥរិយាបទសមាធិ ព្រមទាំងសីមាវត្តមួយចំនួន។ ជាហេតុនាំឲ្យឃើញថា នៅលើទីតាំងនៃប្រាង្គប្រាសាទនេះ មានការគោរពបូជាលទ្ធិព្រះពុទ្ធសាសនាផងដែរ។ ក៏ប៉ុន្តែ អ្វីដែលទើបពោល គឺគ្រាន់តែជាគំនិតមួយតែប៉ុណ្ណោះ។ ព្រោះគ្មានហេតុផល អ្វីដែលហាមយើងមិនឲ្យនិយាយថា បង្គោលសីមាវត្តទាំងនោះ គឺត្រូវបានធ្វើឡើងដោយថ្មនៃប្រាសាទចាស់។ មានន័យថា បង្គោល ឬសន្លឹកសីមាវត្តទាំងនោះ និងសំណង់ប្រាសាទមិនត្រូវបានកសាងឡើងក្នុងសម័យកាលតែមួយទេ ពោលគឺនៅសម័យក្រោយ៕ (ម.ត្រាណេ)
ប្រាសាទត្នោតជុំ ខាងលិច និង ក្បាច់ផ្តែរដែលជ្រុះលើដី (ម.ត ១៩៩៤)
ខុសពីប្រាង្គប្រសាទដទៃៗឯទៀតក្នុងជំនាន់នោះ ប្រាសាទត្នោតជុំ បែរមុខទៅទិសខាងជើង ហើយដំបូលមាន ៤ថ្នាក់ ត្រួតលើគ្នាយ៉ាងសមសួន។ ជាអកុសល ថ្មលំអកំពូលប្រាសាទ បានបាត់បង់ទៅហើយ។ ក្បាច់សសរពេជ្រមាន៨ជ្រុង មានចម្លាក់ជាខ្សែបន្ទាត់ជាច្រើនជាន់។ សូមបញ្ជាក់ផងដែរថា នៅលើផ្តែរយើងបានឃើញកាលពីឆ្នាំ ១៩៩៥ នូវចម្លាក់ព្រះឥន្ទ្រធិរាជប្រថាប់លើដំរី ហើយនៅពីផ្នែកខាងលើមានឆ្លាក់រូបមនុស្សជាជួរគួរឲ្យចាប់អារម្មណ៍។ នៅទីនេះដំរីមានក្បាលមួយទេ ហើយអមដោយតោពីរ ដែលកំពុងខ្ជាក់ក្បាច់ស្លឹកឈើ ដោយនៅខាងចុងមានរូបម្ករខ្ជាក់តោ។ បើយោងលើសំណៅសិលាចារឹកដែលគេផ្តាមលេខរៀង K.143 យើងដឹងថា មានអំណោយជាដីព្រៃរំដេង ថ្វាយចំពោះមូលនិធិសាសនារបស់ព្រះអាទិទេពនៃលិង្គបុរៈ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានសោយទិវង្គតទៅហើយ ព្រះនាមថា អង្វេទន្លេ ហើយតាមសំណូមពររបស់ម្រាតាញស្រី សង្គ្រាមទរុន នៅឆ្នាំ ៩៥២ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន បានត្រាសបង្គាប់ឲ្យគេកំណត់ព្រំប្រទល់ដី ហើយនៅឆ្នាំ ៩៧៧ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់បានស្ថាបនាបូជនីយដ្ឋានដ៏សំខាន់នេះ ដោយទ្រង់ថែមទាំងប្រទានអ្នកបម្រើចំនួន ១៥នាក់ និងសត្វពាហនៈមួយចំនួនផង។